ភ្នំពេញ

វត្តភ្នំ

ភ្នំពេញ​​​​


រាជធានីភ្នំពេញ​ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភ្នំពេញគឺជាទីរាជធានី និង​ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាកន្លែង ដែលមានមនុស្សរស់ច្រើន ជាងគេក្នុងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតភ្នំពេញក៏ជា កន្លែងសំរាប់ប្រកួតប្រជែង ទីផ្សារពាណិជ្ជកម្ម សេដ្ឋកិច្ច ទំនាក់ទំនងការបរទេស នយោបាយ ការអភិវឌ្ឍន៏ និង ជាកន្លែងដែលបន្សល់ទុក​នូវសំណង់ចាស់ៗ​ជាច្រើន ផងដែរដូចជា ព្រះបរមរាជវាំង វត្តភ្នំ និង អគារផ្សេងៗទៀតជាដើម។ល។ សព្វថ្ងៃនេះភ្នំពេញ បានប្តូររូបរាងថ្មីទាំង​ការអភិវឌ្ឍ និង សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវថ្នល់ និង សំណង់ជាដើម។ លើសពីនេះទៅទៀតភ្នំពេញក៏បានក្លាយទៅជាទីក្រុងមួយ ដែលមានការប្រកួតប្រជែងផ្នែកទីផ្សារ និង​សេដ្ឋកិច្ច​ ជាមួយនឹងទីក្រុងធំៗនានានៅលើសកលលោក។


ប្រវត្តិរាជធានីភ្នំពេញ


ពីមុន​ភ្នំពេញ​មាន​ឈ្មោះ​ថា រាជធានីចតុមុខ​ មាន​ន័យ​ថា ​ទីក្រុង​ដែល​មាន​មុខ​បួន​​។ ឈ្មោះ​នេះ​ដែរ​យើង​បាន​យក​មក​ពី​ការ​រត់​ប្រសព្វ​គ្នា​នៃ​ទន្លេ​ គឺ​មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោមទន្លេបាសាក់និង ទន្លេសាប​​​​ ។ ទន្លេ​ទាំង​៤​បាន​រត់​ប្រសព្វ​គ្នា​ត្រង់​កន្លែង​ដែល​ក្រុង​ចតុមុខ​បាន​តាំង​នៅ ​ក្រុង​ចតុមុខ​​។
ភ្នំពេញ​បាន​ក្លាយ​ទៅ​ជា​រាជធានី​នៃ​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ក្នុង​រជ្ជកាល​ស្តេចពញាយ៉ាត ដែល​ជា​ស្តេច​នៃ​អាណាចក្រ​ខ្មែរ នា​សម័យ​នោះ​។ ស្តេច​ពញាយ៉ាត បាន​រើ​រាជធានី ពី​រាជធានី​អង្គរ​ធំ មក​ភ្នំពេញ បន្ទាប់​ពី​វា​ត្រូវ​បាន​ក្តោប​យក ដោយ​ប្រទេសថៃប៉ុន្មាន​ឆ្នាំ​មុន​នោះ​បន្តិច​។ ក្នុង​រជ្ជកាល​ព្រះបាទ​នរោត្តម ព្រះ​មហាក្សត្រ​នៃ ព្រះ​រាជាណាចក្រ​កម្ពុជា ក្រុង​ភ្នំពេញ​បាន​ក្លាយ​ជា​កន្លែង​ឈរ​ជើង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​និងព្រះបរមរាជវាំង ។
រាជធានីភ្នំពេញ​ចាប់ផ្តើម​ស្ថាបនា​លើក​ដំបូង​បង្អស់​នៅ​ពុទ្ធ​សតវត្ស​ទី​២១ គ្រឹស្ត​សតវត្ស​ទី​១៥ ក្នុង​រជ្ជកាល​ព្រះបរមរាជា (ពញាយ៉ាត) គឺ​ព្រះ​ស្រីសុរិយោពណ៌‌ នៅ​ពេល​ដែល​ទ្រង់​បោះបង់​ចោល​ព្រះរាជវាំង​អង្គរ​មក​កសាង​ព្រះ​រាជវាំង​ថ្មី​នៅ ទួលបាសាណ ក្នុង​ខេត្ត​ស្រី​ស​ឈរ ដែល​សព្វថ្ងៃ​ហៅ​ថា ស្រុក​ស្រី​សន្ធរ ក្នុងខេត្ត​កំពង់ចាម។ ប៉ុន្ដែ​ដោយ​ទីទួល​បាសាណ​នោះ ក្នុង​រដូវ​ភ្លៀង​មាន​ទឹក​លិច​រាល់​ឆ្នាំ ទ្រង់​បាន​សាង​ប្រាសាទ​ព្រះរាជវាំង​ហើយ​គង់​នៅ​បាន​តែ​មួយ​ឆ្នាំ ក៏​ទ្រង់​ស្ដេច​យាង​មក​កសាង​ទីក្រុង​ថ្មី នៅ​ឆ្នេរ​ទន្លេ​បួន​មុខ គឺ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ នៅ​គស ១៤៣៤​។
ការ​ស្ថាបនា​ព្រះរាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​ពីរ​លើក ៖
បាន​ជា​ការ​ស្ថាបនា​ព្រះ​រាជវាំង​នៅ​ទីក្រុង​ភ្នំពេញ​មាន​២​លើក ព្រោះ​ក្រោយ​ពី​ការ​ស្ថាបនា​លើក​ទី​១ គឺ គស ១៤៣៤ ដល់ ១៤៩៧ នោះ​ព្រះរាជវាំង​បាន​ទៅ​ស្ថាបនា​នៅ​អង្គរ​វិញ​... ក្រោយពី​អង្គរ ទៅ​ពោធិ៏សាត់ ទៅ​បរិបូណ៍ ទៅ​លង្វែក ទៅ​ឧត្តុង្គ ហើយ​ក្រោយ​ពី​ឧត្តុង្គ ព្រះរាជវាំង​ត្រលប់​មក​ស្ថាបនា​នៅ​ក្រុង​ភ្នំពេញ​វិញ​ជា​លើក​ទី​២ នៅ​គស​១៨៦៥ ទើប​បាន​ស្ថិតស្ថេរ​រហូត​ដល់​សព្វថ្ងៃ​នេះ​។

ប្រវត្តិ​​រាជ​ធានី​ភ្នំ​ពេញ​​តាមរាជពង្សាវតារខ្មែរ​[កែប្រែ]

រាជពង្សាវតារខ្លះបាននិទានពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ​ដោយមានសេចក្តី​សំរួលដូចតទៅ​ ៖
ក្នុងកាលដែលកន្លងយូរទៅហើយ មានស្រ្តីមេម៉ាយម្នាក់ជាអ្នកមានទ្រព្យ​ ស្តុកស្តម្ភ ដែលអ្នកផងហៅថា ដូនពេញ​ ។​ ​ផ្ទះគាត់តាំង​នៅលើត្រើយខាងលិចនៃ ទន្លេច្រាបឈាម (ទន្លេចតុមុខសព្វថ្ងៃ) ។

នាសម័យថ្ងៃមួយ​ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្តោយ​អោយ​បាក់​ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាមទន្លេមេគង្គ​រហូតមកដល់​ទន្លេ​ច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែត​មកទើនៅត្រង់មាត់​កំពង់របស់ដូនពេញ ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយ​នាំ​យក​​មកលើគោក ។ កាលបើអ្នកទាំងនោះរើសំរាមនៅ​គល់​គគីរ ស្រាប់តែឃើញ​ព្រះពុទ្ធ​រូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជា​ព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ ។ ពួក​អ្នក​ស្រុក​​បាន​ដង្ហែ​រូបបដិមាទាំងនោះ យកទៅដំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បាន​អោយគេជញ្ជូនដីពូន​ដំបូកភ្នំខាង​ឥសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២ ។

តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឥសាន​ព្រះវិហារ រួមគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ តរៀងមក (សព្វថ្ងៃលោកតាព្រះចៅ) ។

ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាង​អធិអធម ។ ​ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែល​យូរៗ​ទៅក្លាយ​នៅ​ត្រឹមតែភ្នំដូនពេញ ដូចយើងហៅសព្វថ្ងៃនេះ ។

គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរ​នោះរាជ​ពង្ស​សាវតា និងអត្តបទចម្លងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមាន​ពុទ្ធបដិមាបួន​អង្គ​ធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ​ព្រះពុទ្ធ​រូប ពីរអង្គ​មាន​​ព្រះ​ភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយ​ព្រះអង្គ មាន​ព្រះភ័ក្ត្រ តាំង​សមាធិ និងរូបសិលា ១ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួក​ព្រាហ្មណ៍ ។ តែបើតាមរូបតំណាង​ដែលមានតំកល់នៅក្នុងព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់​លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នា ។
メコン川

អភិបាលរាជធានីភ្នំពេញ[កែប្រែ]

ប្រជាសាស្ត្រ[កែប្រែ]

នៅឆ្នាំ២០១១ ភ្នំពេញមានប្រជាជន ១៥០២៧២៥ នាក់លើផ្ទៃដីសរុបរបស់ខ្លួន ៦៧៨គ.ម និងមានដង់ស៊ីតេប្រជាជន ២២១៣នាក់ក្នុងមួយ គីឡូម៉ែតការេ។ កំនើនប្រជាជនជាមធ្យមគឺ ៣,៩២%។

សេដ្ឋកិច្ច[កែប្រែ]

តាំងនៅមុខកាត់ប្រសព្វគ្នានៃ ទន្លេមេគង្គ ទន្លេបាសាក់ ហើយនិងទន្លេសាប ។ ភ្នំពេញគឺ ជាទីក្រុងធំនៃប្រទេសកម្ពុជាហើយមានប្រជាជនជាង ពីរលាននាក់កំពុងរស់នៅ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជា មានការអភិវឌ្ឍន៏ សេដ្ឋកិច្ច មានល្បឿនយឺត ក្នុងការប្រកួតប្រជែងទីផ្សារក្នុងស្រុកនិង ប្រទេសនៅលើ សកលលោក ដែលមានសេដ្ឋកិច្ចខ្ពស់ គឺអាស្រ័យទៅលើ រដ្ឋាភិបាល ការបើកទ្វារអោយប្រទេសផ្សេងៗមកធ្វើវិនិយោគទុនពង្រឹង និងពង្រីកផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល និង បន្ថែមការនាំចេញច្រើន។ ដើម្បី បង្កើនសេដ្ឋកិច្ច ក៏ដូចជារកការងារអោយប្រជាពលរដ្ឋរ ដ្ឋាភិបាល បានកែច្នៃកន្លែងផ្សេងៗអោយក្លាយទៅជា តំបន់ទេសចរណ៏ និងតាមរយៈ ភ្ញៀវបរទេសដែលចូលមកទស្សនាប្រទេសកម្ពុជា។

ទេសភាពនិងស្ថាបត្យកម្ម[កែប្រែ]

ព្រះទីនាំងច័ន្ទឆាយា
[[ព្រះបរមរាជវាំង]គឺជាអគារមួយក្នុងចំណោមអគារជាច្រើនដែលស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រះបរមរាជវាំងចតុមុខត្រូវបានសាងសង់ឡើងដោយ ព្រះចៅក្រុងកម្ពុជា នៅក្នុងឆ្នាំ១៨៦៦។ ព្រះបរមរាជវាំងត្រូវបានរុះរើសាងសង់សារជាថ្មីដោយ ព្រះបាទ នរោត្តម
វត្តភ្នំគឺជាវត្តប្រវត្តិសាស្ដ្រមួយដ៏មានសារសំខាន់ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។ កសាងនៅក្នុងឆ្នាំ ១៣៧៣ មានកំពស់២៧ម៉ែត ជាវត្តខ្ពស់ ជាងគេក្នុងចំណោមវត្តទាំងប៉ុន្មាននៅក្នុងទីក្រុងភ្នំពេញ។ វាបានសាងសង់ឡើងដោយកំលាំងសាមគ្គីដែលដឹកនាំដោយស្ដ្រីមេម៉ាយដែលមានទ្រព្យស្តុកស្តមម្នាក់ គឺ ដូនជីពេញ ដើម្បីតំកល់ព្រះពុទ្ឋរូប៥អង្គ ដែលត្រូវបានទឹកជំនន់ហូរនាំមកតាម​ដើមគគីរធំមួយ មកទើរនៅត្រង់តំបន់ចតុមុខនេះឯង។

ធាតុអាកាស[កែប្រែ]

អាកាសធាតុទីក្រុងភ្នំពេញ
ភ្នំពេញមានសីតុណ្ហភាពក្តៅពេញមួយឆ្នាំ។ សីតុណ្ហភាពទីក្រុងមានការប្រែប្រួលពី ១០°ទៅ ៣៨ °C (៥០° ទៅ ១០០ °F)។ ភ្នំពេញមាន​អាកាសធាតុត្រូពិចទទួល​ឥទ្ធិពល​​ខ្យល់មូស្សុង។ ចាប់ពីខែឧសភាដល់ខែតុលា ខ្យល់មូស្សុងពីទិសនីរតី បក់នាំខ្យល់មានសំនើមខ្ពស់​ពី ឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា។ ចាប់ពីចុងខែវិច្ឆិកាទៅខែមិនា ខ្យល់មូស្សុងបក់នាំខ្យល់ស្ងួតពីទិសឦសាន។ ភ្នំពេញមានកំពស់ទឹកភ្លៀង​ ខ្ពស់ជាងគេនៅខែកញ្ញានិងតុលា ហើយទាបជាងគេនៅខែមករា​និងកុម្ភៈ។
ភ្នំពេញ​មានរដូវ២ដាច់ដោយឡែកពីគ្នាគឺ​ រដូវប្រាំង និង រដូវវស្សា។ រដូវវស្សា ចាប់ពីខែឧសភា ដល់ ខែ តុលា ដែលសីតុណ្ហភាពអាចឡើងដល់ ៤០°C។ រដូវប្រាំង គឺចាប់ពី ខែវិច្ឆិកា ដល់ខែ មេសា ដែលសីតុណ្ហភាពអាចធ្លាក់ចុះត្រឹម ២២°C។ ខែដែលល្អសំរាប់ដំណើរកំសាន្តគឺចាប់ពីរខែវិច្ឆការដល់ខែមករា នៅពេលដែលសីតុណ្ហភាពនៃសំណើមបានថយចុះ។
ខែមករាកុម្ភះមីនាមេសាឧសភាមិថុនាកក្តដាសីហាកញ្ញាតុលាវិច្ឆិកាធ្នូ
សីតុណ្ហភាពអតិបរមា (°C)៣១៣៣៣៤៣៥៣៤៣៣៣២៣២៣១៣១៣០៣០
សីតុណ្ហភាពមធ្យម (°C)២៦២៧២៨២៩២៩២៨២៨២៨២៨២៧២៧២៦
សីតុណ្ហភាពអប្បបរមា (°C)២២២២២៣២៤២៤២៤២៤២៤២៤២៤២៣២២
កំរិតទឹកភ្លៀង (មីលីម៉ែត្រ)៧,៦១០,២៣៥,៦៧៨,៧១៤៤,៨១៤៧,៣១៥២,៤១៥៤,៩២២៦,១២៥១,៥១៣៩,៧៤៣,២
ប្រលានយន្តហោះភ្នំពេញ


ស្ថានីរថភ្លើង


ឡានក្រុង

តាក់ស៊ី


ម៉ូតូឌុប

ស៊ីក្លូ
រឺម៉កកងបី
Wikipedia